ទឹកធ្លាក់តាដា

រមណីយដ្ឋានទឹកធ្លាក់តាដាមានឈ្មោះពេញ ”ទឹកធ្លាក់តាដាសច្ចំ” ស្ថិតក្នុងឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត បានបង្កើតឡើងកាលពីឆ្នាំ ២០១៤ និងត្រូវបានរៀបចំអភិវឌ្ឍឡើងដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា និងលោកជំទាវ។ 

រមណីយដ្ឋាននេះគឺជាតំបន់ទឹកធ្លាក់ពីធម្មជាតិ កំពស់២៧ម៉ែត្រ មានល្បាក់ថ្មភ្នំ៣ជាន់ ក្នុងល្បាក់ថ្មនីមួយៗមានបណ្តោយ ៤២ម៉ែត្រ និងទទឹង ៣៥ម៉ែត្រ ហូរធ្លាក់ចុះមកកាន់ព្រែកកំពង់បាយ។ ភ្ញៀវទេសចរសរសើមិនដាច់ពីមាត់បន្ទាប់ពីបានមករមណីយដ្ឋានដែលមានទឹកធ្លាក់ដ៏ត្រជាក់ ព្រមទាំងមានទេសភាពគួអោយទាក់ទាញ និងប្រាថ្នាចង់មកលេងម្តងទៀតនៅពេលក្រោយ។ 

ដើម្បីទៅដល់ទីនោះយើងត្រូវធ្វើដំណើរតាមផ្លូវទៅទឹកឈូរហូតដល់ឃើញផ្លាកដាក់ថាផ្លូវចូលទឹកធ្លាក់តាដា។ នៅទីនោះយើងអាចកម្មង់ម្ហូបអាហារ និង ងូតទឹកធ្លាក់លេងកំសាន្ត។ 

ចុះទីនេះ ដើម្បីមើលផែនទីទៅកាន់ទឹកធ្លាក់។

 
Get exclusive 20% Off On trips
By subscribing to our mailing list you agree to accept our Privacy Policy. You can unsubscribe from the mailing list any time you like.
 

Free Call

1900-106-0608

Monday - Friday

09:00 AM - 06:00 PM