Bokor Mountain Lake

English below:

បឹងលើភ្នំបូកគោ គឺជាបឹងដ៏ធំមួយដែលអាចផ្ទុកទឹកចំនួនកន្លះលានម៉ែត្រគូប និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីរមណីយដ្ឋានឋានសួគ៌បូកគោ។ នៅទីនោះមានទេសភាពស្រស់ស្អាត ទឹកបឹងមានសភាពថ្លា អមដោយព្រៃឈើពណ៌ខៀវស្រងាត់ដុះព័ទ្ធជុំវិញ។ យូរៗម្តង យើងសង្កេតឃើញមានអ័ព្ទចុះមកប៉ប្រះនឹងផ្ទៃបឹងបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏គួរឲទាក់ទាញ។ អាស្រ័យហេតុនេះហើយទើបធ្វើអោយទីនោះមានអាកាសធាតុត្រជាក់ និងមានបរិយាកាសស្រស់ស្រាយខុសប្លែកពីបឹងដទៃទៀត។ ក្រៅពីនេះ បឹងលើភ្នំបូកគោក៏មានសកម្មភាពកម្សាន្តលើទឹកមួយចំនួនសម្រាប់ភ្ញៀវទេសចរលេងកម្សាន្តផងដែរ រួមមានដូចជា ការជិះទា ជិះទូកកាយ៉ាក់ ស្ទូចត្រី ថតរូបទុកជាអនុស្សាវរីយ៍ គយគន់សម្រស់ធម្មជាតិ និងអាចបោះតង់សម្រាកនៅទីនោះបានផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺនៅទីនោះក៏មានត្រីចិញ្ចឹមជាច្រើនក្បាលប្រកបដោយពណ៌ស្រស់ស្អាត ហែលបង្អួតសម្រស់អោយភ្ញៀវទេសចរអាចគយគន់យ៉ាងរីករាយ។ ភ្ញៀវទេសចរដែលទៅលេងនៅបឹងនោះតែងតែឆ្លៀតដាក់ចំណីអោយត្រីដែលទីនោះក៏មានលក់ចំណីត្រីផងដែរ។ 

The "Bokor Mountain Lake" It is a vast lake capable of holding half a million cubic meters of water, situated approximately 5 kilometers from Thansur Bokor Resort. The scenery is breathtaking, with crystal-clear water embraced by dense, verdant forests. Occasionally, fog descends onto the lake's surface, adding to its allure. As a result, the area enjoys a cool climate and a refreshing ambiance unlike any other lake. 

Additionally, the lake on Bokor Mountain offers various water activities for tourists to enjoy, such as duck rides, kayaking, fishing, taking photos as souvenirs, appreciating the natural beauty, and camping. What makes it even more special is that there are many colorful fish swimming, showcasing their beauty for tourists to enjoy. Visitors to the lake often feed the fish, and fish feed is also available for purchase.

Location : Click here

Book VIP Van ticket : Kim Seng Express

 
Get exclusive 20% Off On trips
By subscribing to our mailing list you agree to accept our Privacy Policy. You can unsubscribe from the mailing list any time you like.
 

Free Call

1900-106-0608

Monday - Friday

09:00 AM - 06:00 PM